ហេតុផលបែបនេះសោះ! ទោះវ័យខុសគ្នា ២២ ឆ្នាំ ក៏ Kevin Cheng សម្រេចចិត្តរៀបការជាមួយភរិយា..

ជាការពិតទៅ នៅពេលដែលតារាសម្ដែងប្រុសល្បីឈ្មោះហុងកុង Kevin Cheng បានសម្រេចចិត្តរៀបការជាមួយមិត្តស្រីលោក Grace Chan ដែលមានវ័យខុសគ្នាដល់ទៅ ២២ ឆ្នាំ ក្នុងឆ្នាំ ២០១៨ ពិតជាបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង ដោយហេតុថាអ្នកទាំងពីរមានវ័យខុសគ្នាច្រើនពេក។

មែនទែនទៅ តារាសម្ដែងប្រុសវ័យ ៥១ រូបនេះ ធ្លាប់បានបង្ហើបប្រាប់ថា “ថ្វីបើលោកចំណងស្នេហាជាច្រើនលើកច្រើនសារ ក៏ពិតមែនប៉ុន្ដែរូបលោកមិនដែលមានគំនិតចង់រៀបការម្ដងណាឡើយ តែអ្វីៗ គ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរ នៅពេលដែលលោកបានជួបមិត្តស្រីដែលមានវ័យខុសគ្នាដល់ទៅ ២២ ឆ្នាំ របស់ខ្លួន Grace Chan ។ នាងគឺជានារីចិត្តល្អម្នាក់ រាល់ពេលដែលលនៅជាមួយនាងពិតជាមានអារម្មណ៍សប្បាយរីករាយ និងសុភមង្គល”។

លោកក៏បានបន្ថែមទៀតថា “នាងជានារីដំបូងដែលធ្វើឲ្យលោកចង់រៀបការ និងមានគ្រួសារតូចមួយនឹងគេ បែបនេះហើយទើបលោកសុំនាងរៀបការបន្ទាប់ពីទាក់ទងគ្នាអស់រយៈពេលជាង ៣ ឆ្នាំ”។

គួររំលឹកផងដែរថា បច្ចុប្បន្នប្ដីប្រពន្ធមួយគូនេះ នៅតែមានភាពផ្អែមល្ហែម និងចំណងស្នេហ៍ស្អិតរមួត ហើយថែមទាំងមានចំណងដៃកូនប្រុសដ៏គួរឲ្យស្រលាញ់មួយថែមទៀតផង៕

អត្ថបទដោយ៖ ស្រីពេជ្រ