ជាការពិតណាស់ ថ្វីត្បិតតែតារាចម្រៀងប្រុសល្បីឈ្មោះលោក កែវ វាសនា សព្វថ្ងៃរៀបការកសាងគ្រួសារហើយក៏ពិតមែន តែហ្វេនៗជាច្រើននៅតែចាប់អារម្មណ៍ និងតាមដានជីវិតឯកជនក្នុងគ្រួសាររបស់លោកដដែល។
ជាក់ស្ដែងកាលពីថ្ងៃបុណ្យទិវាសិទ្ធិនារីអន្តរជាតិកាលពីម្សិលមិញនេះ ភរិយារបស់លោក បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលដែលអ្នកនាងបានបង្ហោះរូបភាព និងសារជូនពរក៏ដូចជាអរគុណស្វាមីរបស់ខ្លួនដែលបាននាំទៅទិញ គ្រឿងអលង្ការពេជ្រដែលអ្នកនាងចង់បាន។
ក្នុងនោះអ្នកនាងបានរៀបរាប់ថា «ថ្ងៃនេះ ថ្ងៃយើងហើយចង់បានអីទិញនឹងទៅ(ទិញតាំងពីម្សិល)???? សិទ្ធនារីអន្តរជាតិ8មិនា❤️ សំខាន់សួរប្តីលើកណាក៍ថាស្អាតហើយទិញទៅ????ក្តីសុខរបស់មនុស្សស្រី???សូមអោយនារីទូទាំងពិភពលោកជួបតែប្តីល្អៗនិងមានសុភ្ភមង្គលក្នុងក្រុមគ្រួរសារ❤️ អរគុណម្ចាស់ហាងពេជ្រដែលធ្វើអោយទាន់ៗចិត្តហើយយកអោយដល់ផ្ទះទៀត????»
ក្រោយពេលឃើញបែបនេះមហាជននិងហ្វេនៗជាច្រើន កាន់តែស្ញប់ស្ញែងនិងច្រណែនដល់ភរិយាលោក កែវ វាសនា ដែលសំណាងបានលោកជាស្វាមីដ៏ល្អ ដែលតែងតែបំពេញបំណងភរិយា ធ្វើឲ្យភរិយាសប្បាយចិត្តគ្រប់ពេល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី