អីយ៉ា! ក្រោយពេលរៀបការបានមួយរយៈ Namcha និងស្វាមី បង្ហាញភាពផ្អែមល្ហែមដល់អាហ្វ្រិកខាងត្បូង!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីចុងកខែមករា កន្លងទៅនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Namcha និងស្វាមី បានរៀបចំកម្មវិធីមង្គលការរបស់ខ្លួនយ៉ាងអធិកអធម ហើយក៏ទទួលបានការចូលរួមអបអរសារទរពីសំណាក់ហ្វេនៗជាច្រើនផងដែរ។

ជាក់ស្ដែងក្រោយពេលរៀបការបានមួយរយៈ ស្រាប់តែកាលពីពេលថ្មីៗនេះ Namcha និងស្វាមី បានធ្វើឲ្យហ្វេនៗជាច្រើនសឹងតែលើសជាតិស្ករ នៅពេលដែលគ្រប់គ្នាបានឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែម ក្នុងដំណើរកម្សាន្តនៅអាហ្វ្រិកខាងត្បូង ហើយវាក៏ជាដំណើរកំសាន្តក្រេបទឹកឃ្មុំក្រោយពេលរៀបការរបស់អ្នកទាំងពីរផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ និងលួចច្រណែនពីសុភមង្គលរបស់តារាស្រីរូបនេះ និងស្វាមីក្រោយពេលរៀបការរួចពិតជាស្រលាញ់គ្នាខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី