អស្ចារ្យមែន! តារាចម្រៀង ខេម ប្រកាសផ្សព្វផ្សាយផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដោយមិនគិតប្រាក់

ដូចទស្សនិកជនបានជ្រាប់ច្បាស់ហើយកន្លងទៅ តារាចម្រៀងលោក ខេម បានប្រកាសថា ខ្លួននឹងចូលរួមផ្សព្វផ្សាយផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដោយមិនគិតប្រាក់ឡើយ ដើម្បីឲ្យផលិតផលធម្មជាតិដែលដាំដោយកសិករខ្មែរមានទីផ្សារ។

ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងរូបនេះ បានធ្វើមពាក្យសន្យារបស់ខ្លួនពិតមែន ដោយលោកបានចុះជួបពលរដ្ឋផ្ទាល់ ដើម្បីស្វែងយល់ក៏ដូចជា លើកទឹកចិត្ត កសិករខ្មែរយើង ក្នុងផលិតបន្លែផ្លែឈើក៏ដូចជាត្រីសាច់ដែល មិនមានប្រើជាតិគីមីនោះ។ ទីតាំងដែលម្ចាស់បទ”ស្រលាញ់ស្រី១ម៉ែត្រ៧៣” រូបនេះចុះទៅនោះ គឺស្ថិតនៅ ដឹកដីខេត្ត កំពង់ឆ្នាំង ដែលជាស្រុកកំណើត របស់លោកតែម្ដង។ ខេមបាន សិក្សាស្វែងយល់ក៏ដូចជា លើកទឹកចិត្ត កសិករដែលលោកបានចុះទៅជួបនោះ ហើយប្រជាពលរដ្ឋពិសេសកសិករខ្មែរ បានសម្ដែងភាពសប្បាយចិត្តជាខ្លាំង នៅពេលដែលបានជួយ លោក ខេម។

លោក ខេម បាននិយាយថា សូមបងប្អូន ប្រជាកសិករព្រួយបារម្ភលើទីផ្សារ បន្លែផ្លែឈើដែលដាំដោយធម្មជាតិតទៅទៀត ព្រោះមាន ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រាចាំ ទទួលទិញហើយ នឹងសូមដាំដុះតាមលក្ខណៈស្តង់ដារ បច្ចេកទេស។ ការចុះទៅជួបប្រជាកសិករនោះ ខេមនិយាយថា ខ្លួនចូលរួមនោះជាការស្ម័គ្រចិត្ត ដោយមិនគិតប្រាក់ឡើយ ដើម្បីរួមចំណែកដល់ទីផ្សារ កសិករខ្មែរឲ្យមានទីផ្សារ។ តារាចម្រៀងល្បីឈ្មោះរូបនេះ បានសម្ដែងភាពសប្បាយចិត្តជាខ្លាំង នៅពេលដែលបានធ្វើសកម្មភាពជួយដល់ កសិករខ្មែរ ពិសេសជួយ ដល់អ្នកខេត្តខ្លួនបែបនេះ។

មិនមែនមានតែ ខេម ម្នាក់ប៉ុណ្ណោះទេ តាមការប្រកាសជាសាធារណៈកន្លងទៅ គេឃើញមាន តារាចម្រៀងល្បីជាច្រើនទៀតដែល នឹងស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រា របស់ឧកញ៉ា វ័យក្មេងដែលកំពុងមានប្រជាប្រិយភាពនេះ ក្នុងនោះមានដូចជា តារាចម្រៀង លោក ខេមរៈ សិរីមន្ត ប៉ែន ចំរ៉ុង កញ្ញា តាន់ ច័ន្ទសីម៉ា ជាដើម។

តាមប្រភពច្បាស់ការមួយទៀងបានទម្លាយឲ្យដឹងថា កំពូលតារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្ថិ ក៏អាចនឹងស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រា ដោយឥតគិតថ្លៃថ្លៃផងដែរ។ តាមផែនការផ្សារដែលប្រមូលទិញ តែផលិតផលធម្មជាតិ របស់កសិករខ្មែរនេះ ដែលមហាជនគាំទ្រពាសពេញប្រទេសនេះ គ្រោងដាក់ដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែ មិនា ឆ្នាំ ២០ ២០នេះហើយ ដែលតាំងផ្សារគឺកណ្ដាលនៅ Olympia តែម្ដង។

ដើម្បីឲ្យកាន់តែមានភាពងាយស្រួលនឹងទំនើបនោះ ខាងក្រុមហ៊ុនបានរៀបចំការកម្មង់ទិញតាមលេខ 011 444 444 ឬ 0000 សម្រាប់ប្រព័ន្ធCellcardដោយឥតគិតថ្លៃ ឬតាមវេបសាយអនឡាញ ឬបញ្ជាទិញតាមទូរស័ព្ទដៃ កម្មង់តាម ទំនិញដែលលោកអ្នកត្រូវការ ត្រឹមតែ២០នាទី បន្លែផ្លែឈើ ឬ ត្រីសាច់តែ លោកអ្នកកម្មង់នោះ នឹងដឹកជូនផល់ផ្ទះលោកអ្នកតែម្ដង៕