បងប្រុស Hara បកអាក្រាតម្ដាយខ្លួនចំៗ! ក្រោយមិនបានបំពេញភារកិច្ចជាម្ដាយតែចង់ដណ្ដើមទ្រព្យសម្បត្តិរបស់ Hara

ជាការពិតណាស់ ក្រោយពី Hara ទទួលមរណៈភាពកាលពីចុងឆ្នាំ ២០១៩ ដោយសារជំងឺបាក់ទឹកចិត្ត ទ្រព្យសម្បត្តិដែលនៅសេសសល់របស់នាងនឹងត្រូវបែងចែកទៅឲ្យសមាជិកគ្រួសារនីមួយៗ ទៅតាមផ្លូវច្បាប់ ដោយសារតែរូបនាងមិនបានធ្វើបណ្ដាំមរតកប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនទៅឲ្យនរណាឡើយ។

ក្នុងនោះផងដែរ ម្ដាយបង្កើតរបស់ Hara ក៏បានទាមទារទ្រព្យសម្បត្តិរបស់ Hara ដល់ទៅ ៥០ ភាគរយ។ ក្រោយពីឃើញបែបនេះ បងប្រុសរបស់ Hara លោក Goo In Ho បានលើកឡើងថា “ម្ដាយរបស់ខ្លួនមិនដែលផ្ដល់ក្ដីស្រលាញ់ ចំពោះលោក និងប្អូនស្រីឡើយ។ នៅថ្ងៃបុណ្យសពរបស់នាង ម្ដាយរបស់លោកមកចូលរួមព្រោះតែចង់ដឹងថា ខ្លួនទទួលបានទ្រព្យសម្បត្តិប៉ុន្មានប៉ុណ្ណោះ”។

After Footer (Active) - damrei Mr1 Zone2

លោកក៏បានបន្ថែមទៀតថា “ម្ដាយរបស់ខ្លួនបានចាកចេញពីលោក និងប្អូនស្រីតាំងពីអ្នកទាំងពីរនៅតូចៗ ម្ល៉េះ ដោយទុកឲ្យអ្នកមីង និងលោកយាយជាអ្នកចិញ្ចឹមបីបាច់ដោយថវិកាផ្គត់ផ្គង់ពីរដ្ឋ”។ លោកក៏បានបង្ហាញនូវសេចក្ដីមិនពេញចិត្តពេលម្ដាយរបស់ខ្លួនបែរជាមកធ្វើជាយកចិត្តទុកដាក់ជាមួយកូនស្រីពេលដែលនាងបានស្លាប់បាត់ទៅហើយ ដែលទង្វើទាំងអស់នេះបញ្ជាក់ថា ម្ដាយរបស់ខ្លួនគ្រាន់តែចង់បានទ្រព្យសម្បត្តិរបស់ប្អូនស្រីរបស់លោក Hara ប៉ុណ្ណោះ។

                                      (រូប Hara ជាមួយបងប្រុស និងលោកយាយ)

គួររលឹកផងដែរ មុនទទួលមរណៈភាព Hara មានទ្រព្យសម្បត្ដិច្រើនជាង ៩.៥ លានដុល្លារ ខណៈនាងក៏មានទិញអចលនទ្រព្យជាច្រើនកន្លែងក្នុងប្រទេសកូរ៉េ ផងដែរ។ ចំពោះទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះត្រូវបែងចែកទៅឲ្យអ្នកណាខ្លះមានតែរង់ចាំមើលបន្ដទៀត៕

ប្រភព៖ allkpop

អត្ថបទដោយ៖ ស្រីពេជ្រ