ចេញម្នាក់ទៀតហើយ! Nam Joohyuk ប្រកាសដើរចេញពីផលិតកម្ម YG

ប្រិយមិត្តមួយចំនួនធំ ប្រហែលជាបានស្គាល់នូវតារាសម្ដែងប្រុសរូបសង្ហារកម្ពស់ស្រលះ Nam Joohyuk រួចមកហើយ ព្រោះលោកជាតារាសម្ដែងដែលមានកេរ្ដិ៍ឈ្មោះល្បីមួយរូប និងបានលេចមុខក្នុងរឿងភាគល្បីៗ ជាច្រើន ដូចជា School 2015, Weightlifter Fairy Kim Bokjoo, scarlet heart និង Bride of water God ជាដើម។

អ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះគឺ តារាសម្ដែងប្រុសរូបនេះ ត្រូវបានរាយការណ៍ថានឹងចាកចេញពីផលិតកម្ម YG ក្រោយរួមរស់ក្រោមទ្រនំនេះអស់រយៈពេលជាង ៧ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៣ មក។ នេះបើយោងតាមប្រភពពត៌មាន koreaboo។

After Footer (Active) - damrei Mr1 Zone2

មែនទែនទៅ កុងត្រារវាងតារាសម្ដែងប្រុសរូបនេះ និងផលិតកម្ម YG នឹងត្រូវអស់សុពលភាពនៅខែក្រោយ ខណៈផលិតកម្ម YG បានលើកឡើងថា “កុងត្រារបស់យើង និង តារាសម្ដែងប្រុស Nam JooHyuk នៅមានសុពលភាពនៅឡើយ ហើយពួកយើងក៏កំពុងនឹងគិតគូពិភាក្សារឿងបន្ដកុងត្រាថ្មី”។

យ៉ាងណាមិញ បើទោះជាមានការបកស្រាយពីផលិតកម្មយ៉ាងនេះក្ដី តែតារាប្រុសរូបនេះត្រូវបានរាយការណ៍ថា កំពុងតែពិភាក្សាចូលរួមជាមួយផលិតកម្ម MANAGEMENT SOOP ដែលជាទ្រនំរបស់តារាសម្ដែងល្បីជាច្រើន ដូចជា Gong Yoo, Gong Hyo Jin, Jung Yoo Mi, Choi Woo Sik, Suzy ជាដើម។ ប៉ុន្ដែរឿងហេតុប្រែប្រួលទៅជាយ៉ាងណា មានតែងរង់ចាំបន្ដទៀត៕

អត្ថបទដោយ៖ ស្រីពេជ្រ