ប្រិយមិត្តដែលនិយមតាមដានរឿងចិន ច្បាស់ជាបានស្គាល់នូវតារាសម្ដែងស្រីជើងចាស់មានទេពកោសល្យ Liu Yifei ឬភាគច្រើនស្គាល់ថាជា សៀវ ឡុងនី រួចមកហើយ។ ដោយឡែកបច្ចុប្បន្ន តារាសម្ដែងស្រីរូបនេះ មានឱកាសគ្រងតំណែងតួឯកក្នុងខ្សែភាពយន្ដដ៏ល្បី “Mulan” ដែលផលិតដោយក្រុមហ៊ុនធំអាមេរិក Disney។
កាលពីថ្មីៗ កន្លងទៅនេះ តារាស្រីសម្រស់ស្រស់ក្មេងជាងវ័យនេះ បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមសម្ពោធខ្សែភាពយន្ដរបស់ខ្លួន។ ក្នុងនោះផងដែរ ក៏ឃើញរូបនាងដើរបង្អួតសម្រស់នៅលើកម្រាលព្រំក្រហម អមជាមួយរ៉ូបពណ៌ទឹកមាសភ្លឺផ្លេក លេចធ្លោ ដែលមើលទៅសមឥតខ្ចោះដូចជាព្រះនាងពិតៗ អញ្ចឹង៕
តោះទៅមើលរូបភាពបន្ដិចមើល៖
អត្ថបទដោយ៖ ស្រីពេជ្រ