ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Bella Ranee ដែលតែងតែធ្វើឲ្យមហាជនជាកោតសរសើរ ពិសេសនោះគឺតាមរយៈសមត្ថភាពសម្ដែងរឿងរបស់នាងនេះតែម្ដង។
ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលដែលគ្រប់គ្នាបានឃើញនាងបញ្ចេញក្បាច់រាំ មើលទៅពិតជារស់រវើកមិនចាញ់ អ្នករាំអាជីពនោះទេ។
ក្រោយពេលឃើញបែបនេះ គ្រប់គ្នាកាន់តែសរសើរសមត្ថភាពតារាស្រីរូបនេះ មិនត្រឹមតែមិនសមត្ថភាពសម្តែងរឿងបានយ៉ាងល្អនោះទេ សូម្បីតែការរាំក៏ធ្វើបានល្អគួរឲ្យសរសើរផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី