រំភើបណាស់! ក្រោយពេល Pat បង្ហាញមុខគូស្នេហ៍វ័យក្មេង Oat ក៏ចេញមុខរៀបរាប់ថា………..!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា មុនពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Pat Napapa មិនទាន់បង្ហាញទំនាក់ទំនងជាមួយបុរសវ័យក្មេងជាងខ្លួន១០ឆ្នាំ មហាជនជាច្រើនបានចាប់គូឲ្យនាងស្រលាញ់គ្នាជាមួយនិងលោក Oat Pramote ព្រោះកាលនោះគ្រប់គ្នាបានឃើញអ្នកនាងស្និតស្នាលគ្នា និងតែងតែយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកទៀតផង។

តែយ៉ាងណាមិញក្រោយពេលដែល Pat ប្រកាសពីទំនាក់ទំនងជាមួយនិងបុរសវ័យក្មេងរួចមក Oat ក៏បានចេញមុខរៀបរាប់ថា «ខ្ញុំមិនតក់ស្លុតទេ ព្រោះ វាមិនមែនជារឿងរបស់ខ្ញុំទ។ ខ្ញុំពិតជាគោរពគ្នា ក្នុងនាមជា មិត្តរួមការងារម្នាក់។ ខ្ញុំនឹងមិន និយាយអំពី រឿងផ្ទាល់ខ្លួនទេ។ ខ្ញុំ និង Pat គឺជាដៃគូ ដែលគោរពគ្នាទៅវិញទៅមក។ មានមនុស្សជាច្រើន អាចនឹងគិតថា ខ្ញុំ ខូចចិត្ត ប៉ុន្តែ ខ្ញុំពិតជាសប្បាយរីករាយ។ ម៉្យាងវិញទៀត នៅពេលដែលនិយាយដល់មនុស្សម្នាក់នោះ Pat សប្បាយចិត្តណាស់ ហើយ ខ្ញុំក៏សប្បាយចិត្តដែរ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមើលថែ Pat បានមួយរយៈពេលហើយ តែ ការមើលថែនេះ គឺសំដៅទៅលើការមើលថែ នៅក្នុងកម្មវិធី តែប៉ុណ្ណោះ»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត ជំនួស Pat ដែលមានមិត្តជាបុរសល្អបែបនេះ សប្បាយចិត្តនៅពេលឃើញនាងរកបានបុរសដែលធ្វើឲ្យខ្លួនសប្បាយរីករាយ៕

អត្ថបទដោយ៖ស៊ីវលី