ប្លែកខ្លាំងណាស់! លើកទី១ហើយឃើញ សុខ ស្រីនាង យកផ្កាច្នៃធ្វើម៉ូតសក់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា តារាចម្រៀងស្រីល្បីឈ្មោះ សុខ ស្រីនាង តែងតែទទួលបានការគាំទ្ រមិនថាតាមរយៈការចេញបទចម្រៀងថ្មីៗ ឬក៏ស្ទាយ៍លេងខ្លួនរបស់នាងនោះទេ ពិតជាទាក់ទាញខ្លាំងណាស់។

ជាក់ស្ដែងដូចជាពេលថ្មីៗនេះ តារាស្រីរូបនេះកាន់តែធ្វើឲ្យមហាជនភ្ញាក់ផ្អើលថែមទៀត នៅពេលគ្រប់គ្នាបានឃើញនាង យកផ្កាស្រស់តូចៗ ច្នៃចេញជាម៉ូតសក់ មើលទៅពិតជាប្លែកភ្នែកខ្លាំងណាស់ មិនដែលឃើញតារាស្រីរូបនេះតុបតែងបែបនេះពីមុនឡើយ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលមហាជននិងហ្វេនៗគ្រប់គ្នាបានឃើញតារាស្រីរូបនេះ តុបតែងខ្លួនយ៉ាងប្លែកភ្នែកជាមួយផ្កាបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី