អូហូ! Weir នឹក Bella ខ្លាំងពេកដល់ថ្នាក់បង្ហោះរូបនាងនិងរៀបរាប់សារបែបនេះទៀត!

ជាការពិតណាស់ តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Weir និងកញ្ញា Bella គឺជាគូស្នេហ៍ដែលហ្វេនៗជាច្រើនគាំទ្រ ហើយក៏លួចច្រណែននិងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ Weir បានធ្វើឲ្យហ្វេនៗជាច្រើនចង់លើសជាតិស្ករ នៅពេលដែលគ្រប់គ្នាបានឃើញ Weir បង្ហោះរូបភាពរបស់ Bella មួយសន្លឹកនិងរៀបរាប់សារយ៉ាងដូច្នេះទៀតថា៖

After Footer (Active) - damrei Mr1 Zone2

«នឹកមនុស្សម្នាក់នេះណាស់ !ឥឡូវនេះ ខ្ញុំធ្វើដំណើរទៅផ្ទះរបស់យើង ដើម្បីសម្រាក និងរស់នៅដោយសប្បាយរីករាយ។ ថែរក្សាសុខភាពផង។ សុភមង្គល គឺនៅជុំវិញខ្លួនយើង គ្រប់ពេលវេលា សូមស្វែងរក វាឲ្យឃើញ និងចំណាយពេល ជាមួយវាផង។ ជីវិតរបស់យើង គឺងាយស្រួលណាស់ បើកចិត្តសម្លឹងមើល នោះអ្នកនឹងបានឃើញហើយ រាត្រីសួស្តី»។

ក្រោយពេលឃើញសាររបស់ Weir ធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្តជំនួស Bella ព្រោះមិននឹកស្មានថា Weir នឹកនាងខ្លាំងបែបននេះនោះទេ ឃ្លាតគ្នាបន្ដិចមិនបាន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី