អូហូ! មិននឹកស្មានសោះថា ឈូឈូ កាលពីតូចមុខមាត់ស្រស់ស្អាតនិងគួរឲ្យស្រលាញ់មិនចាញ់ពេលធំទេ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងវ័យក្មេង អាង សុជាតា ហៅ ឈូឈូ ដែលជាកូនស្រីបង្កើតរបស់តារាសម្ដែងជើងចាស់ សឿន ផានផាភួង តែងតែទទួលបានការគាំទ្រខ្លាំង ពិសេសនោះគឺពេលនេះនាងបង្ហាញខ្លួនក្នុងរឿងភាគមួយរយៈចុងក្រោយនេះតែម្ដង។

យ៉ាងណាមិញសព្វថ្ងៃនេះ ឈូឈូ មិនត្រឹមតែទទួលបានការកោតសរសើរពីសំណាក់មហាជនអំពីសមត្ថភាពសិល្បៈរបស់នាងនោះទេ រីឯសម្រស់វិញក៏ទទួលបានការសរសើរថាស្រស់ស្អាតនិងលេចធ្លោខ្លាំងជាងគេផងដែរ។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងថ្មីៗនេះ ឈូឈូ កាន់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនកាន់តែភ្ញាក់ផ្អើលថែមទៀត នៅពេលដែលគ្រប់គ្នាបានឃើញរូបភាពជាច្រើនសន្លឹករបស់នាងកាលនៅតូច សម្រស់ស្រស់ស្អាតនិងគួរឲ្យស្រលាញ់ខ្លាំងមិនចាញ់បច្ចុប្បន្នប៉ុន្មាននោះទេ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ​ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី