ច្រណែនណាស់! គូស្នេហ៍ Kpop ៤ គូនេះ នៅតែមានចំណងស្នេហារឹងមាំ

ជាការពិតទៅ តារាចម្រៀង Kpop ជាច្រើនបានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួន តែមិនបានយូរប៉ុន្មានអ្វីដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តគឺពួកគេក៏បានបែកគ្នា ដោយហេតុផលស្រដៀងគ្នាថារវល់រៀងៗ ខ្លួន។ ដោយឡែក ក្នុងចំណោមនោះផងដែរ មានគូស្នេហ ៤ គូ ដែលរក្សាចំណងស្នេហ៍បានល្អ ខ្លះទាក់ទងគ្នាដល់ទៅរាប់ឆ្នាំ ហើយបើទោះជារវល់យ៉ាងណាក៏អាចមានពេលវេលាសម្រាប់គ្នា។

តោះទៅមើលថា ៤ គូនេះជាអ្នកណាខ្លះ៖

១ Momo និង Heechul

ថ្វីបើមួយគូនេះទើបតែប្រកាសពីទំនាក់ទំនងស្នេហារបស់ពួកគេកាលពីដើមឆ្នាំ ២០២០ នេះ ក៏ប៉ុន្ដែជឿជាក់ពួកគេបានស្វែងយល់ចិត្តថ្លើមគ្នាអសរយៈពេលជាយូរមកហើយ មិនតែប៉ុណ្ណោះ បើទោះជាមានអ្នកគាំទ្រមួយចំនួនសម្ដែងការមិនពេញចិត្តយ៉ាងណាក្ដីតែពួកគេនៅតែរក្សាចំណងស្នេហ៍ដោយស្ងៀមស្ងាត់បានយ៉ាងល្អ។ គួររលឹកផងដែរថា Momo និង Heechul ជួបគ្នាដំបូងក្នុងកម្មវីធី Weekly Idol កំឡុងឆ្នាំ ២០១៦។

២  Jihyo និង  Daniel

ចំណែកមួយគូនេះ ថ្វីបើមិនសូវចេញមុខចេញមាត់ដូចគូដ៏ទៃក៏ប៉ុន្ដែចាប់តាំងពីពេលពួកគេប្រកាសពីទំនាក់ទនងស្នេហាកាលពី ២០១៩ មក ចំណងស្នេហ៍របស់តារាប្រុសស្រីវ័យក្មេងមួយគូនេះ នៅតែមានភាពរឹងមាំមិនរង្គោះរង្គើឡើយ។

៣ Kyungri និង Jinwoon

រីឯមួយគូនេះ បើទោះជាទើបតែប្រកាសថាទាក់ទងគ្នាជាផ្លូវការក្នុងឆ្នាំ ២០១៩ មែន ប៉ុន្ដែពួកគេបានទាក់ទងគ្នាស្ងាត់ៗ អស់រយៈពេលជាង ៣ ឆ្នាំ មកហើយ និងរក្សាចំណងស្នេហាបានយ៉ាងល្អ។

៤ Hyuna និង  Dawn

ចំពោះគូស្នេហ៍ខាងស្រី អាយុច្រើនជាងខាងប្រុស មួយគូនេះវិញ សឹងតែអាចនិយាយថាជា គូស្នេហ៍ Goal តែម្ដង។ មកទល់ពេលនេះ ពួកគេទាក់ទងគ្នាអស់រយៈពេលជាង ៤ ឆ្នាំ មកហើយ តែនៅតែផ្អែមល្ហែម ដែលធ្វើឲ្យហ្វេនៗ ច្រណែនខ្លាំងតែម្ដង៕

ប្រភព៖ koreaboo

អត្ថបទដោយ៖ ស្រីពេជ្រ