អបអរសាទរ! ទីបំផុតតារាថៃស្រី Lee Natalie ចូលរោងការជាមួយគូស្នេហ៍ហើយក្រោយទាក់ទងគ្នាជិត១០ឆ្នាំ!(មានរូបភាព)
ពិតជាអបអរសាទរខ្លាំងណាស់ ដែលកាលពីម្សិលមិញនេះ ត្រូវនឹងថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២០ តារាសម្ដែងថៃស្រីល្បីឈ្មោះ Lee Natalie និងគូស្នេហ៍ដែលជាអ្នកស្នងមរតក្រុមហ៊ុន CP មកពីគ្រួសារអ្នកមានលោក Fluke បានចូលរោងការហើយ ក្រោយពេលទាក់ទងគ្នាជិត១០ឆ្នាំមក។
ក្នុងនោះផងដែរ កម្មវិធីមង្គលការបានប្រព្រឹត្តយ៉ាងអធិកអធម និងតុបតែងបែបប្រពៃណីថៃ មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ អ្វីដែលពិសេសនោះគឺកូនក្រមុំកូនកម្លោះ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតពិតជាសក្កិសមជាគូស្វាមីភរិយាដ៏អស្ចារ្យមែន។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសារទរតារាស្រីរូបនេះ និងគូស្នេហ៍ ទីបំផុតសម្រេចបំណងក្លាយជាប្ដីប្រពន្ធនិងគ្នាពេញសិទ្ធិហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី