លេងស្ដាយកប់ៗ ជាមួយស្បែកជើងកវែង! YangMi ស្អាតប្លែកខ្លាំងតែម្ដង

ជឿជាក់ថា ប្រិយមិត្តជាច្រើនសុទ្ធតែបានស្គាល់រួចមកហើយនូវតារាស្រីលំដាប់កំពូលរបស់ប្រទេសចិន YangMi ព្រោះរូបនាងតែងតែលេចវត្តមានក្នុងរឿងភាគល្បីៗ ក៏ដូចជាកម្មវីធីធំៗ នៅក្នុងប្រទេសចិន ក៏ដូចជាប្រទេសផ្សេងៗ។

ដោយឡែក បើក្រឡេកទៅមើលការតុបតែងស្ដាយខ្លួន ការលេង Fashion តារាស្រីលំដាប់ A រូបនេះ គឺសឹងតែរកន្លែងទាស់មិនឃើញមិនឃើញតែម្ដង ដោយហេតុថា នាងជ្រើសសម្លៀកបំពាក់ និងស្ដាយដែលសាកសមនឹងរូបរាងរបស់ខ្លួន ដែលរាល់ពេលបង្ហាញខ្លួនម្ដងៗ ធ្វើឲ្យអ្នកគាំទ្រលួចស្ងើចតែម្ដង។

After Footer (Active) - damrei Mr1 Zone2

រីឯមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាស្រីរូបនេះ ហាក់ដូចជាចូលចិត្តពាក់នូវស្បែកជើងកវែងរហូតដល់ត្រឹមភ្លៅមើលទៅឡូយកប់ និងបង្ហាញឲ្យឃើញនូវជើងវែងដ៏ស្រឡូន ដែលនេះជាស្ដាយកំពុងពេញនិយមនៅតាមបណ្ដាទ្វីបអ៊ឺរ៉ុប និងបណ្ដាប្រទេស អាស៊ី មួយចំនួនផងដែរ៕

ចង់ដឹងស្អាតឡូយប៉ុណ្ណា តោះទៅមើលរូបភាពបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ