សោកស្ដាយណាស់! Lydia ក៏ឆ្លង Covid-19 ពីស្វាមី Matthew ដែរ

វាពិតជាដំណឹងអាក្រក់មួយសម្រាប់អ្នកដែលចូលចិត្ត និងគាំទ្រក្រុម គ្រួសារដ៏គួរឲ្យស្រលាញ់ និងល្បីឈ្មោះរបស់ប្រទេសថៃ Mathew និង Lydia ពីព្រោះថា លោក Mathew ដែលជាស្វាមីទើបតែឆ្លងវីរុស កាចសាហាវ COVID-19 មិនបានប៉ុន្មានផង ឥលូវនេះ Lydia ដែលជាភរិយា ក៏ត្រូវបានធ្វើតេស្ដរកឃើញថា ឆ្លងមេរោគនេះផងដែរ។ នេះបើយោងតាមគណី IG របស់ តារាស្រី Lydia ផ្ទាល់តែម្ដង។

ក្រោយពីបានឃើញតារាស្រីរូបនេះបង្ហោះបែបនេះ ក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមសោកស្ដាយ និងលើកទឹកចិត្ត កុំឲ្យប្ដី ប្រពន្ធ មួយគូនេះ បោះបង់ចោលឲ្យសោះ និងជូនពរឲ្យឆាប់ជាសះស្បើយដើម្បីត្រលប់មកជួបជុំកូនៗ និងក្រុមគ្រួសារដូចពីមុនវិញ៕

After Footer (Active) - damrei Mr1 Zone2

 

អត្ថបទដោយ៖ ស្រីពេជ្រ