ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Lydia បានធ្វើតេស្ដចេញលទ្ធផល វិជ្ជមានវីរុសឆ្លង Covid-19 ក្រោយពេលដែលវីរុសនេះបានផ្ទុកនៅលើខ្លួនស្វាមីនាងលោក Matthew កាលពីពេលថ្មីៗ។
ក្រោយពេលលឺដំណឹងនេះភ្លាម មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព ប្ដីប្រពន្ធទាំងពីរនាក់នេះ ពិសេសនោះគឺកូនៗទាំងពីររបស់អ្នកទាំងពីរនេះតែម្ដង។
តែយ៉ាងណាមិញ ក្រោយពេលធ្វើតេស្ដ ចំពោះកូនប្រុសច្បងរបស់តារាស្រីរូបនេះDylan មានលទ្ធផលអវិជ្ជមាន គឺមិនមានការឆ្លងមេរោគនោះទេ ប៉ុន្តែសម្រាប់កូនស្រីDemi វិញ គឺនៅមិនទាន់បានធ្វើតេស្ត រកមេរោគនោះទេ។
តែទោះបីជាយ៉ាងណាក៏ដោយ កូនៗទាំងពីរនាក់របស់នាង មានសភាពធម្មតា ទាំងលេងសប្បាយ ញ៉ាំបាយ ព្រមទាំង គេងលក់ស្រួលទៀតផង តែយ៉ាងណាក៏កំពុងតែតាមដានរោគសញ្ញាពីក្រុមគ្រូពេទ្យផងដែរ៕
អត្ថបទដោយ៖ស៊ីវលី