ម្នាក់ទៀតហើយ! ពិធីករនៅថៃ Mr.Pong ក៏ធ្វើតេស្ដឃើញវិជ្ជមានវីរុស Covid-19 ដែរ ហើយពេលនេះ………!

ជាការពិតណាស់ក្រោយពេលដែលដឹងដំណឹងថាតារាប្រុស លោក Matthew បានផ្ទុក Covid-19 មក ធ្វើឲ្យសិល្បៈករថៃជាច្រើនរូបនាំគ្នាជ្រួលច្របល់ និងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពិសេសនោះគឺអ្នកដែលធ្វើការ និងស្និតស្នាលជាមួយនិង Matthew នេះតែម្ដង។

ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើសថែមទៀត ក្រោយពេលដែលពិធីករនៅក្នុងកម្មវិធីប្រដាល់ លោក Mr.Pong បានចេញមុខប្រកាស ក្នុងបណ្ដាញសង្គមរបស់ខ្លួនថា ពេលនេះលោកក៏កំពុងតែឆ្លងវីរុស​ Covid-19 នេះផងដែរ ហើយលោកក៏បានធ្វើការសុំទោសដល់ក្រុមគ្រួសារ និងអ្នកធ្វើការជាមួយទៀតផង។

លោក Mr.Pong មានរៀបរាប់ថា «សូមបញ្ជាក់ថា ខ្ញុំពិតជាបានឆ្លងជំងឺ Covid-19 ហើយក៏ទទួលបានការព្យាបាលរួចរាល់ដែរ។ស្ថានភាពចាប់ពីពេលនេះទៅ ខ្ញុំត្រូវអត់ធ្មត់ ខ្ញុំក៏ត្រូវសុំទោសដល់ក្រុមគ្រួសារ សុំទោសមនុស្សនៅជុំវិញ ហើយក៏សូមអភ័យទោសទៅដល់រៀមច្បងដែលធ្វើឲ្យប៉ះពាល់ដល់ការងារ និងនៅក្នុងរង្វង់សិល្បៈផងដែរ។ សូមរង់ចាំឱ្យខ្ញុំត្រឡប់មកវិញផង ខណៈពេលព្យាបាលនេះ ខ្ញុំនឹងតស៊ូជម្នះនឹងជំងឺមួយនេះ សូមអរគុណចំពោះការលើកទឹកចិត្តទាំងអស់ សូមអោយអ្នករាល់គ្នាមានសុវត្ថិភាព កុំសំណាងអាក្រក់ដូចខ្ញុំ។ ថែរក្សាខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នកឲ្យបានល្អ ទៅតាមការណែនាំរបស់រដ្ឋាភិបាលផង»។

ក្រោយពេលទទួលបានដំណឹងនេះភ្លាម មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍កាន់តែព្រួយបារម្ភ ពិសេសសិល្បៈករសិល្បៈការិនី តែធ្វើការនិងស្និតស្នាលជាមួយលោក Mr.Pong ផងដែរ៕

អត្ថបទដោយ៖ស៊ីវលី