ធ្វើបែបនេះដាក់ Lisa ភ្លាម! Cai XuKun ត្រូវហ្វេនៗ កោតសរសើរភ្លាមតែម្ដង

កាលពីថ្មីៗ កន្លងទៅនេះ កម្មវិធីប្រកួតល្បីរបស់ប្រទេសចិន “Youth With You” បានចាក់ផ្សាយជាផ្លូវការ ដែលមានការចូលរួមពីសំណាក់តារាល្បីដូចជា Ella, Jony, Cai XuKun និង Lisa  ដើម្បីចូលខ្លួនមកបង្វឹក បេក្ខនារី ដែលបានចូលប្រកួតប្រជែង។

មែនទែនទៅ ដោយសារតែ Lisa មិនសូវជាចេះស្ទាត់ក្នុងការប្រើប្រាស់ភាសាចិន ដូច្នេះហើយទើបធ្វើឲ្យតារាស្រីរាងខ្ពស់ស្រឡះរូបនេះ មានផលវិបាកក្នុងការទំនាក់ជាមួយ គ្រូបង្វឹកផ្សេងៗ ទៀត ក៏ដូចជាអ្នកគ្រប់កម្មវិធី និងអ្នកដទៃទៀតដែលមានវត្តមាននៅទីនោះផងដែរ។

After Footer (Active) - damrei Mr1 Zone2

បែបនេះហើយ នៅពេលដែលឃើញ Lisa ពិបាកទំនាក់ទំនងជាមួយបេក្ខនារីដែលចូលរួមប្រកួត តារាប្រុសរូបសង្ហារ Cai XuKun បានសុំឲ្យអ្នកគ្រប់គ្រងកម្មវិធីឈប់សិន ដើម្បីឲ្យលោក និងគ្រូបង្វឹកដទៃទៀតមានឱកាសបានពន្យល់ Lisa ឲ្យបានដឹងច្បាស់ពីអ្វីដែលពួកគេចង់ធ្វើ លោកក៏បានប្រាប់ទៅកាន់ Lisa ថា “ប្រសិនបើនាងចង់និយាយអ្វី ឬមិនយល់អ្វី អាចសួរលោកបាន”។

ក្រោយពីឃើញបែបនេះ ក៏មានហ្វេនៗ ជាច្រើនបានចូលបញ្ចេញមតិ និងកោតសរសើរថា តារាប្រុសវ័យក្មេងរូបនេះ មិនត្រឹមតែសង្ហារនោះទេ ថែមទាំងមានទឹកចិត្ត ចេះជួយយកអាសារ និងមើលថែទាំ Lisa បានយ៉ាងល្អ ក្នុងឋានៈជាគ្រូបង្វឹកដូចគ្នា។

គួររំលឹកផងដែរថា Cai XuKun គឺជាតារាចម្រៀងប្រុសវ័យក្មេងដែលកំពុងលេចធ្លោ និងមានប្រជាប្រិយភាពល្បីល្បាញមិនធម្មតានៅក្នុងប្រទេសចិន ក៏ដូចជានៅប្រទេសក្នុងតំបន់អាស៊ីមួយចំនួនផងដែរ នាពេលបច្ចុប្បន្ន៕

ប្រភព៖ allkpop

អត្ថបទដោយ៖ ស្រីពេជ្រ