ដូចដែលប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយថា រឿងភាគកូរ៉េ “Itaewon Class” ដែលចូលរួមសម្ដែងដោយតារាសម្ដែងប្រុសរូបសង្ហារ Park SeoJoon គឺជារឿងភាគមួយដែលកំពុងល្បីល្បាញខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេស ថែមទាំងបានបំបែកកំណត់ត្រាជាច្រើនរួចមកហើយ។
អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្ររឿងភាគនេះ កាន់តែរំភើប និងសប្បាយរីករាយនោះគឺ តារាសម្ដែងប្រុសដែលក្រមិចក្រមើម Park BoGum នឹងបង្ហាញខ្លួនក្នុងរឿងភាគនេះនៅភាគបញ្ចប់។ នេះបើយោងតាមប្រភពពត៌មាន Soompi។
ក្រោយពីលេចលឺដំណឹងនេះភ្លាម អ្នកគាំទ្រជាច្រើនបានបង្ហាញក្ដីរីករាយ និងទន្ទឹងរង់ចាំមើលជាខ្លាំង ចំពោះការសម្ដែងរួមគ្នារបស់កំពូលតារាសម្ដែងរូបសង្ហារទាំងពីរដួងប្រចាំប្រទេស កូរ៉េខាងត្បូង។
គួររំលឹកផងដែរថា ភាគបញ្ចប់នៃរឿងភាគដ៏ល្បីនេះនឹងធ្វើការចាក់ផ្សាយនៅថ្ងៃទី ២១ ខែ មីនា ខាងមុខនេះ ដូច្នេះហើយប្រិយមិត្តដែលជាអ្នកគាំទ្ររឿងភាគមួយនេះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា៕
ប្រភព៖ soompi
អត្ថបទដោយ៖ ស្រីពេជ្រ