អាណិតណាស់! គម្រប់ខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំ តែ Matthew និង Lydia បែរជាជួបគ្រោះឆ្លង Covid-19

ប៉ុន្មានថ្ងៃចុងក្រោយនេះ Mathew និង Lydia ដែលជាគូស្វាមីភរិយា Goal នៅប្រទេសថៃ ដែលមនុស្សភាគច្រើនលួចច្រណែន បានក្លាយជាប្រធានបទក្ដៅគគុក ដោយសារតែពួកគេទាំងពីរជួបរឿងអកុសលឆ្លងនូវវីរុស​កាចសាហាវ Covid-19។

អ្វីដែលកាន់តែធ្វើឲ្យមហាជន និងហ្វេនៗ កាន់តែអាណិតពួកគេនោះគឺ ថ្ងៃដែល Lydia ធ្វើតេស្ដរកឃើញថាបានឆ្លងនូវីរុសនេះគឺជាថ្ងៃ ខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំ របស់ពួកគេ ប៉ុន្ដែពួកគេមិនត្រឹមតែមិនបានអបអរជួបជុំគ្រួសារនោះទេ ថែមទាំងត្រូវឆ្លងវីរុសកាចសាហាវទាំង ប្ដី និងប្រពន្ធ ដែលធ្វើឲ្យពួកគេត្រូវនៅដាច់ដោយឡែកគ្នា សូម្បីតែមុខកូនៗ ក៏មិនបានជួប។

បើយោងតាមការបង្ហោះ និងសង្ខេបខ្លីៗ របស់ លោក Mathew កាលពីម្សិលមិញ ក្នុងបណ្ដាញសង្គម IG របស់លោក បានឲ្យដឹងថា “ថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំ របស់យើង តែមិននឹកស្មានថា បែរជាមានរឿងបែបនេះកើតឡើងសោះ លោកពិតជាមានការសោកស្ដាយ ដែលធ្វើឲ្យភរិយារបស់លោកជួបនឹងរឿងអាក្រក់បែបនេះ តែទោះជាយ៉ាងណាក្ដី លោក និងភរិយានឹងតស៊ូឆ្លងឲ្យផុតដើម្បីក្រុមគ្រួសាររបស់យើង”។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីទាក់ទងគ្នា រហូតឈានដល់រៀបអាពាហ៍ពិពាហ៍ក្លាយជាគូស្វាមី ភរិយា អ្នកទាំងពីរមិនដែលមានរឿងរកាំរកូស ឬរឿងអាស្រូវអ្វីឡើយ ថែមទាំងបង្កើតបាននូវកូនៗ ដ៏គួរឲ្យស្រលាញ់ដល់ទៅ ២ ថែមទៀតផង ដែលធ្វើឲ្យមហាជនជាច្រើនស្ងប់ស្ងែងចំពោះគ្រួសារដ៏មានសុភមង្គល។ យ៉ាងណាមិញ ហ្វេនៗ ក៏ដូចជា Today Sharing News សូមជូនពរឲ្យអ្នកទាំងពីរឆាប់ជាសះស្បើយ និងត្រលប់មករស់នៅជួបជុំគ្រួសារដូចកាលពីរមុនវិញផងដែរ៕

អត្ថបទដោយ៖ ស្រីពេជ្រ