អកុសលណាស់! គ្រូបង្វឹកបាល់ទាត់ អេស្ប៉ាញ វ័យ ២១ ឆ្នាំម្នាក់ បានស្លាប់ដោយសារ Covid-19

គ្រូបង្វឹកបាលទាត់ អេស្ប៉ាញ វ័យ ២១ ឆ្នាំ លោក  Francisco Garcia ដែលបានគ្រប់គ្រងក្រុមយុវជននៃក្លឹប Atletico Portada Alta នៅ Malaga បានស្លាប់ដោយសារ Covid-19 ក្រោយបញ្ជូនទៅមន្ទីរពេទ្យដោយសារអាការៈធ្ងន់ធ្ងរ។ នេះបើយោងតាមប្រភពពត៌មាន dailymail កាលពីម្សិលមិញ។

Garcia ត្រូវបានគេជឿជាក់ថា ជាអ្នកជំងឺវ័យក្មេងជាងគេ ដែលបានស្លាប់ដោយសារ វីរុស កាចសាហាវ COVID-19 នេះ។ យោងតាមប្រភពត៌មានដដែលបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ គ្រូបង្វឹករូបនេះមិនស្រួលខ្លួនយ៉ាងខ្លាំង និងគិតថាខ្លួនបានឆ្លងជំងឺផ្ដាសាយ តែជាអកុសល លោកត្រូវបានគេពិនិត្យឃើញថា មានជំងឺរលាកសួតយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយវីរុស COVID-19។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រទេស អេស្ប៉ាញ គឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេទី ២ នៅអឺរ៉ុបដែលបានរាយការណ៍ថាមានច្រើនជាង ៨០០០ នាក់បានឆ្លងវីរុសនេះនិងមានមនុស្សស្លាប់ដល់ទៅ ២៩៧ នាក់៕

ប្រភព៖ dailymail

អត្ថបទដោយ៖ ស្រីពេជ្រ