ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះ តារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង មា៉ក សែនសូនីតា បានរៀបចំកម្មវិធីមង្គលការរបស់ខ្លួនយ៉ាងអធិកអធម និងប្រព្រឹត្តទៅយ៉ាងរលូនថែមទៀតផង ទោះបីជាពេលនេះកំពុងតែផ្ទុះវីរុស Covid-19 កំពុងរាតត្បាតក៏ពិតមែន។
មិនត្រឹមតែប៉ុនណោះ ក្នុងកម្មវិធីមួយនេះ គេបានឃើញវត្តមានតារាល្បីៗជាច្រើនទៅចូលរួម អបអរសាទរ ធ្វើឲ្យកម្មវិធីគឺពោលពេញដោយភាពសប្បាយរីករាយយ៉ាងខ្លាំងថែមទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនសរសើរដល់តារាស្រីរូបនេះ ទោះបីជាពេលនេះកំពុងតែផ្ទុះជំងឺឆ្លង Covid-19 ក៏មិនបានរារាំងកម្មវិធីមង្គលការរបស់អ្នកនាងនិងស្វាមីបានដែរ ខណៈកន្លងមកក៏មានតារាៗមួយចំនួនពន្យាពេលមង្គលការផងដែរ៕
តោះ! ចង់ដឹងថាកម្មវិធីមង្គលការ តូតា និងស្វាមី មានតារាៗណាចូលរួមខ្លះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី