អុញនោះ! ពេលនេះ Taew កម្ដៅឡើងខ្លាំងរត់ទៅពេទ្យ ខណៈធ្លាប់រួមការងារជាមួយ Matthew ថ្មីៗនេះ!

ក្រោយពេលដែលតារាថៃល្បី Matthew ផ្ទុកវីរុសឆ្លង Covid-19 មក ធ្វើឲ្យហ្វេនៗជាច្រើនបានការព្រួយបារម្ភ ពិសេសនោះគឺអ្នកដែលធ្លាប់រួមការងារជាមួយតារាប្រុសរូបនេះ បាននាំគ្នារត់ទៅធ្វើតេស្ដមើលវីរុសនេះគ្រប់ៗគ្នា។

ជាក់ស្ដែងថ្មីៗនេះ Taew ក៏បានរត់ទៅធ្វើេតស្ដដែល ក្រោយពេលដែលខ្លួននាងឡើងកម្ដៅខ្លាំងរហូតដល់ ៣៧.៣អង្សាសេ ហើយកាលពីថ្ងៃទី២៩ ខែកុម្ភៈ នាងក៏ធ្លាប់រួមការងារជាមួយនិង Matthew ផងដែរ។

តែយ៉ាងណាមិញចំពោះលទ្ធផលតេស្ដចេញមក Taew ពុំមានផ្ទុះវីរុសឆ្លង Covid-19 នេះបើផ្អែកតាមការផុសក្នុងបណ្ដាញសង្គមនាងថា៖

«មិនមាន ការរកឃើញការឆ្លងទេ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្ត សង្កេតរោគសញ្ញា និងប្រុងប្រយ័ត្ន។ សូមអ្នកទាំងអស់គ្នា ចូលរួមថែរក្សា សុខភាពរបស់អ្នក។ សូមឲ្យមាន សុវត្ថិភាពពីជំងឺផងដែរ ស៊ូៗ អ្នករាល់គ្នា»៕

អត្ថបទដោយ៖ស៊ីវលី