កាលពីម្សិលមិញនេះ កម្មវិធីមង្គលការរបស់តារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង មា៉ក សែនសូនីតា បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានភ្ញៀវកិត្តិយសចូលរួមយ៉ាងអធិកអធមថែមទៀតផង។
ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ័ គឺកម្មវិធីចាប់បាច់ផ្កាក្នុងមង្គលការនេះ ដែលក្នុងនោះអ្នកដែលចាប់បានបាច់ផ្កាគឺបានទៅលើលោក រតនៈ ពិសិដ្ឋ ដែលជាតារាសម្ដែងដ៏មានប្រជាប្រិយភាពមួយរូបផងដែរ។
ក្រោយពេលចាប់បានបាច់ផ្កានេះហើយ លោក រតនៈ ពិសិដ្ឋ ពិតជាសប្បាយរីករាយ និងរំភើបចិត្តខ្លាំងណាស់ ហើយក៏ទទួលអាំងប៉ាវសំណាងពីគូស្វាមីភរិយាថ្មីផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សីុវលី