គួរឲ្យសរសើរ! ព្រោះ Covid-19 ធ្វើឲ្យមង្គលការ តូតា សល់តុមួយចំនួន​ តែគ្រួសារនាងបានយកម្ហូបទៅធ្វើរឿងមួយនេះ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែមង្គលការរបស់តារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង តូតា មានភ្ញៀវកិត្តិយសជាច្រើនទៅចូលរួមក៏ពិតមែន តែយ៉ាងណាក៏ដោយនៅសល់តុជាច្រើនផងដែរ នេះក៏ព្រោះតែជម្ងឺឆ្លង Covid-19 កំពុងតែផ្ទុះឡើង។

តែយ៉ាងណាមិញ ក្រោយពេលសល់តុមួយចំនួនបែបនេះ ក្រុមគ្រួសាររបស់តារាស្រីរូបនេះ បានយកម្ហូបទាំងអស់នោះ ទៅចែកជូនបងប្អូនអ្នករត់កង់បី ក៏ដូចជាអ្នកនៅតាមផ្លូវមួយចំនួនទាំងយប់ ទាំងទឹកមុខជ្រះថ្លាថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរ ដល់ទឹកចិត្តប្រពៃរបស់ក្រុមគ្រួសារតារាស្រីរូបនេះ និងសរសើរចំណងអាពាហ៍ពិពាហ៍អ្នកនាងនិងស្វាមី ទោះបីជាដឹងមុនថានិងសល់តុមួយចំនួន យ៉ាងណាក៏មិនរំសាយនិងលើកថ្ងៃដែរ នៅតែប្រព្រឹត្តចប់សព្វគ្រប់យ៉ាងរលូនទៀតផង៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី