ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងតារាសម្ដែងថៃស្រីល្បីឈ្មោះ Yaya និង Nadech កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនច្រណែនខ្លាំងមែនទែន។
ជាក់ស្ដែងកាលពីម្សិលមិញនេះជាថ្ងៃកំណើតគម្រប់អាយុ២៧ឆ្នាំរបស់ Yaya ក្នុងនោះ Nadech បានធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្តដោយលោកបានបង្ហោះរូបភាពនិងសារជូនពរយ៉ាងផ្អែមល្ហែមទៅ Yaya ថា៖
«រីករាយថ្ងៃខួបកំណើត ជូនពរឱ្យអូនមានសុខភាពល្អ ជៀសផុតពីជំងឺផ្សេងៗ មិនបាច់និយាយក៏ដឹងថា អូនចាស់ទុំជាងមុន ស្រស់ស្អាតជាងមុន និង កាន់តែគួរឱ្យស្រឡាញ់ច្រើនជាងមុនដែរ សូមឱ្យឆ្នាំនេះជាការចាប់ផ្ដើមនៃរឿងល្អៗដែលមានតម្លៃ សូមឱ្យសម្រេចក្ដីសុបិនដែលអូនចង់ធ្វើ មិនថាខ្លួនអូន ឬសង្គមទេ បងពិតជាសប្បាយចិត្តដែលមានអូនសម្លាញ់តែងតែនៅក្បែរបង អរគុណអូន @urassayas»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងនាំគ្នាបញ្ចេញសារជូនពរទៅ Yaya ជាច្រើនក្នុងថ្ងៃកំណើតនាងឆ្នាំនេះទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី