ពិតជាស្វាមីល្អមែន! នី រតនា បង្ហាញវីដេអូលោកមើលថែនិងនៅក្បែរភរិយាពេលសម្រាលកូន!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីថ្ងៃទី០៦ ខែមិនា កន្លងទៅនេះ ភរិយារបស់លោក នី រតនា បានសម្រាលកូនដោយសុវត្ថិភាព និងមានសុខភាពល្អទាំងម្ដាយនិងកូន ធ្វើឲ្យហ្វេនៗជាច្រើននាំគ្នាអបអរសាទរដល់លោកនិងភរិយាយ៉ាងខ្លាំងទៀតផង។

ក្នុងនោះផងដែរ ស្រាប់តែប៉ុន្មានម៉ោងមុននេះ លោក នី រតនា បានបង្ហោះវីដេអូ បង្ហាញពីសកម្មភាពលោក មើលថែទាំភរិយា តាំងពីមុនពេលសម្រាល រហូតដល់សម្រាលបានជោគជ័យ ដោយលោកនៅក្បែរផ្ដល់ជាកម្លាំងចិត្តជូនភរិយារហូត ហើយអ្វីដែលអស្ចារ្យនោះគឺ ភរិយាលោកសម្រាលតាមបែបធម្មជាតិទៀតផង។

ក្រោយពេលឃើញវីដេអូនេះហើយ មហាជនជាច្រើនពិតជាសរសើរលោក នី រតនា ដែលបំពេញតួនាទីជាស្វាមីដ៏ល្អ ហើយក៏ជាគំរូល្អមួយសំរាប់បុរសៗគ្រប់រូបផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី