អបអរសាទរ! ស្អែកនេះតារាថៃ Namfon រៀបការហើយ ទោះបី Covid-19 កំពុងរាតត្បាតក៏ដោយ!(មានរូបភាព)

ជារឿងមួយគួរឲ្យអបអរសាទរខ្លាំងណាស់ ដែលថ្ងៃស្អែកនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Namfon Patcharin និងរៀបចំកម្មវិធីមង្គលការរបស់ខ្លួនតាមការគ្រោងទុក ទោះបីជាពេលនេះជម្ងឺឆ្លង Covid-19 កំពុងរាតត្បាតក៏ដោយ។

នេះបើយោងតាមបណ្ដាញសង្គមរបស់តារាស្រីរូបនេះ បង្ហោះរូបភាព Pre-wedding ស្អាតៗជាច្រើនសន្លឹកនិងសាររៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«សល់ពេល១ ថ្ងៃទៀតទេ ២០.០៣.២០ កម្មវិធីដ៏តូចមួយ នៅក្នុងគ្រួសារដ៏កក់ក្តៅ តាមរបៀបរបស់យើង ។ សូមអរគុណដល់ មិត្តភក្តិជាទីស្រឡាញ់ និងការលើកទឹកចិត្ត នៅគ្រប់បញ្ហាទាំងអស់ ផងដែរ»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ តារាស្រីរូបនេះ និងអនាគត់ស្វាមី ហើយក៏សង្ឃឹមថាមង្គលការនាងនិងវត្តមានវត្តមានតារាល្បីៗជាច្រើនចូលរួមទៀតផង៕ តោះ! ទៅទស្សនារូបភាព Pre-wedding ខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី