គួរឲ្យសរសើរ! Lydia បង្ហោះសារលើកទឹកចិត្តខ្លួនឯង ដើម្បីតតាំងនឹង Covid-19!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែតារាសម្ដែងថៃស្រីល្បីឈ្មោះ Lydia និងស្វាមីពេលនេះកំពុងតែផ្ទុក Covid-19 ក៏ពិតមែន តែអ្នកទាំងពីរនៅតែមានស្នាមញញឹម និងរឹងមាំមិនធ្វើឲ្យក្រុមគ្រួសារនិងហ្វេនៗព្រួយបារម្ភខ្លាំងនោះទេ។

ជាក់ស្ដែងថ្មីៗនេះ Lydia បានបង្ហោះសារអរគុណនិងលើកទឹកចិត្តខ្លួនឯងពីក្នុងមន្ទីរពេទ្យថា៖

After Footer (Active) - damrei Mr1 Zone2

«សូមអរគុណ ដល់អ្នកទាំងអស់គ្នា ចំពោះការលើកទឹកចិត្ត​ ដែលបានផ្ញើមកឲ្យខ្ញុំ។ ឥឡូវនេះអ្វីដែលត្រូវធ្វើ គឺត្រូវធ្វើចិត្តឲ្យ បានរឹងមាំជាទីបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ អារម្មណ៍អាចនឹងប្រែប្រួលពេញមួយថ្ងៃ រាងកាយមិនមានអារម្មណ៍ថា ឈឺចាប់ស្មើរនឹង ការបារម្ភនៅក្នុងចិត្តនោះទេ។ សម្លេងតន្រ្តី អាចជួយបានច្រើនណាស់ សូមលើកទឹកចិត្ត ដល់អ្នកជំងឺ និងភ្នាក់ងារទាំងអស់នៅគ្រប់ទីកន្លែង ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺនេះជាមួយគ្នា »។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរតារាស្រីរូបនេះ ទោះបីជាពេលនេះកំពុងផ្ទុក Covid-19 ក៏ពិតមែន តែនាងនៅតែរឹងមាំ មិនអស់សង្ឃឹមធ្វើឲ្យហ្វេនៗនិងក្រុមគ្រួសារព្រួយបារម្ភនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី