នរណាមិនច្រណែន! ខេមរៈ សិរីមន្ត បង្ហោះភាពផ្អែមល្ហែមជាមួយភរិយាលើទូកសុិចសុីទៀត!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា មួយរយៈពេលចុងក្រោយនេះ កំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត តែងតែបង្ហាញរូបភាពបែបស្និតស្នាលនិងផ្អែមល្ហែមជាច្រើនជាមួយនិងភរិយា ធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនលួចច្រណែនខ្លាំងណាស់។

ជាក់ស្ដែងដូចជាពេលថ្មីៗនេះ មានរូបភាពជាច្រើនសន្លឹករបស់លោកនិងភរិយា ដែលថតយ៉ាងផ្អែមល្ហែមជាមួយនិងគ្នានៅលើទូក បញ្ចេញសាច់យ៉ាងស្រស់សង្ហា​ នរណាឃើញក៏លាន់មានសរសើរនិងច្រណែនពីភាពផ្អែមល្ហែមរបស់លោកនិងភរិយាដែរ។

មិនត្រឹមតែប៉ុនណោះ ក្នុងរូបភាពដំណើរកំសាន្តនេះ ហ្វេនៗជាច្រើនក៏បានសរសើរលោក ខេមរៈ សិរីមន្ត តែងតែផ្ដល់ពេលវេលាសំរាប់ភរិយា គ្រប់ពេលដែលលោកទំនេរពីការងារ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី