ជាការពិតណាស់ថ្វីត្បិតតែមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញតារាសម្ដែងថៃ Tono និង Nychaa ស្និតស្នាលគ្នា និងតែងតែយកចិត្តទុកដាក់ចំពោះគ្នាដូចគូស្នេហ៍ក៏ពិតមែន តែកន្លងមកអ្នកទាំងពីរថាទំនាក់ទំនងនេះគ្រាន់តែជាមិត្តភក្ដិនិងគ្នាតែប៉ុនណោះ។
ក្នុងនោះផងដែរ ស្រាប់តែកាលពីពេលថ្មីៗនេះ Tono បានចូលរួមកម្មវិធីមួយមានឈ្មោះថា «ONE MAN & THE SEA» ដែលជាកម្មវិធីមួយ ផ្ដល់ការយល់ដឹង ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យមានការយកចិត្តទុកដាក់ចំពោះ បរិស្ថាន ដែលក្នុងនោះគេសង្កេតឃើញមានវត្តមានក្រុមគ្រួសារនិងអ្នកគាំទ្រលោកជាច្រើន មកចូលរួមលើកកម្លាំងចិត្តទៀតផង។
មិនត្រឹមតែប៉ុនណោះ គេថែមទៀតបានឃើញវត្តមាន Nychaa ដែលគ្រប់គ្នាផ្សំផ្គុំចង់ឲ្យក្លាយជាគូស្នេហ៍លោក ក៏មានវត្តមាននៅទីនោះផងដែរ ហើយថែមទៀតបង្ហាញការស្រលាញ់ ដោយឱបគ្នានៅកណ្ដាលវាល ហាក់បីដូចជាមិនខ្វល់ពេលភ្នែកហ្វេនៗទាល់តែសោះ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែច្រណែន និងសង្ឃឹមថាថ្ងៃណាមួយអ្នកទាំងពីរនិងទទួលស្គាល់ពីទំនាក់ទំនងនេះជាសាធារណៈ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី