អុញនោះ! មានរឿងអ្វីម៉េចបានជា Nick Kunatip បង្ហោះសារបែបនេះក្នុងបណ្ដាញសង្គម!

ជាការពិតណាស់ក្រោយពេលបែកធ្លាយថា តារាសម្ដែងលោក Nick Kunatip និងតារាសម្ដែងស្រី Tangmo Nida មានទំនាក់ទំនងស្នេហានិងគ្នាមក ហ្វេនៗជាច្រើនតែងតែឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជារឿយៗ។

ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ Nich បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញលោកបង្ហោះសាររៀបរាប់ពីទុក្ខសោក ហាក់បីដូចជាកំពុងតែមានវិបត្តិស្នេហា មិនត្រឹមតែប៉ុនណោះ លោកថែមទាំងបង្ហោះក្នុង Story IG លោកទៀតថា៖

«ក្លាយជាមនុស្សនៅលីវ ខ្លួនមួយ ក្នុងឆ្នាំ២០២០»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសង្ស័យថា ចំណងស្នេហាខុសវ័យរបស់ Nick និង Tangmo ប្រហែលជាកំពុងតែជួបបញ្ហាហើយ គ្រាន់តែអ្នកទាំងពីរមិនទាន់បកស្រាយច្បាស់ប៉ុនណោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី