និស្ស័យមែន! សម្ដែងរឿងរួមគ្នាហើយ តារាចិនទាំងអស់នេះស្រលាញ់គ្នារហូតដល់បានរៀបការ

ជាការពិតទៅ ក្នុងរង្វង់សិល្បះចិនមានតារាស្រី-ប្រុស មិនតិចទេ ដែលសម្ដែងរឿងរួមគ្នាហើយ ក៏បាក់ចិត្តស្រលាញ់គ្នា អ្នកខ្លះក៏ប្រកាសទំនាក់ទំនងជាសាធារណៈ រីឯអ្នកខ្លះក៏លួចទាក់ទងគ្នាស្ងាត់ៗ។ ហើយអ្វីដែលគួរឲ្យសោកស្ដាយ មិនមែនគ្រប់គូស្នេហ៍សុទ្ធតែឈានដល់ការរៀបការនោះទេ  ប៉ុន្ដែប៉ុន្មានគូនេះតស៊ូជាមួយគ្នារហូតដល់បានរៀបការ និងរស់នៅយ៉ាងមានសុភមង្គលគ្មានពត៌មានរឿងរកាំរកូសជាដុំកំភួនឡើយ។

តោះទៅមើលថាជាតារាស្រី​ ប្រុសរូបណាខ្លះ៖

 Tiffany Tang និង Luo Jin

After Footer (Active) - damrei Mr1 Zone2

ជួបគ្នាពេលសម្ដែងរឿង “Agent X”។

Sun Li និង Deng Chao

ជួបគ្នាពេលសម្ដែងរឿង “Sweet Honey”។

Ruby Lin និង Wallace Huo

ជួបគ្នាពេលសម្ដែងរឿង “Sound Of color”។

Ceceilia Liu និង Nicky Wu

ជួបគ្នាពេលសម្ដែងរឿង “Scarlet Heart”។

Zhao Li Yong និង William Feng

ជួបគ្នាពេលសម្ដែងរឿង “The Monkey King 3”។

Michelle Chen និង Chen Xiao

ជួបគ្នាពេលសម្ដែងរឿង “The Romance of Condor Heroes”។

អត្ថបទដោយ៖ ស្រីពេជ្រ