ក្រោយពេលឆ្លង Covid-19 តារាថៃ Matthew កាន់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនព្រួយបារម្ភ ព្រោះតែស្ថានភាពជម្ងឺលោក សូម្បីតែរូបសម្រស់ពេលនេះក៏ធ្លាក់ចុះច្រើនខ្លាំងផងដែរ។
យ៉ាងណាមិញថ្មីៗនេះ មហាជនជាច្រើនកាន់តែខ្លោចចិត្ត អាណិតលោកទៀត ក្រោយពេលឃើញបន្ទប់ដែលលោកស្នាក់នៅ ក្រោយពេលឆ្លងវីរុសនេះ មើលទៅពិតជាតូច និងកម្សត់ឯកាខ្លាំងណាស់ ខណៈកន្លងមកលោកធ្លាប់តែរស់នៅផ្ទះដ៏ធំស្កឹមស្កៃ។
ក្រោយពេលឃើញបែបនេះ ហ្វេនៗគ្រប់គ្នាពិតជាក្ដុកក្ដួល អាណិតតារាប្រុសរូបនេះ មិនដឹងថាលោកកម្សត់បែបណានោះទេ ខណៈភរិយាលោកពេលនេះក៏កំពុងតែស្នាក់នៅបន្ទប់ដោយឡែកដូចលោកដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី