ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលចាកចេញពីផលិតកម្មរស្មីហង្សមាសមក តារាចម្រៀងល្បីឈ្មោះលោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានចាប់ដៃគ្នាចេញបទចម្រៀងជាច្រើនរួមគ្នា ហើយតែងតែទទួលបានការគាំទ្រខ្លាំងទៀតផង។
ជាក់ស្ដែងថ្មីៗនេះអ្នកទាំងពីរបាន ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ នៅពេលគ្រប់គ្នាបានឃើញអ្នកទាំងពីរ បញ្ចេញ MV បទថ្មីត្រៀមចូលឆ្នាំដែលមានចំណងជើងថា «អួតសាហាវ» ព្រោះមើលទៅការតុបតែងខ្លួនរបស់អ្នកទាំងពីរ ពិតជាស្រស់ស្អាត និងសក្ដិសមជាមួយអត្ថន័យបទចម្រៀងទៀតផង។
មិនត្រឹមតែប៉ុនណោះ បទចម្រៀងថ្មីមួយនេះ ចេញមកមិនទាន់បានមួយថ្ងៃផង ចំនួនអ្នកទស្សនាឡើងដល់ជាង១លានដងទៅហើយ ពិតជាមានការគាំទ្រខ្លាំងមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី