តើខាងណាខុស? Nick បង្ហោះសារសុំទោស Tangmo និងចង់កាន់ដៃគ្នាបន្តដំណើរទៅមុខ…….!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ ពេលនេះទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃល្បីឈ្មោះលោក Nick និង Tangmo កំពុងតែជួបបញ្ហា រហូតធ្វើឲ្យតារាប្រុស Nick តែងតែបញ្ចេញសាររៀបរាប់ពីទុក្ខសោករបស់ខ្លួនជារឿយៗទៀតផង។

ជាក់ស្ដែងស្រាប់តែពេលថ្មីៗនេះ Nick ក៏បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលដែលលោកបានបង្ហោះសារ សុំទោសទៅកាន់ Tangmo និងថែមទាំងចង់បន្ដកាន់ដៃគ្នាដើរទៅមុខថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះ Nick បានរៀបរាប់ថា «តាមពិតទៅយើងទាំងពីរនាក់ បានឆ្លងកាត់រឿងជាច្រើនជាមួយគ្នា ជួយគ្នាទៅវិញទៅមកគ្រប់ពេល។ Tangmo គឺជាអ្នកដែលនាំខ្ញុំ ទៅសិក្សាជាមួយគ្នា ណែនាំតែរបស់ល្អៗ ផ្ដល់សេចក្ដីស្រលាញ់ និងយកចិត្តទុកដាក់ មនុស្សជាច្រើន គិតថាយើងមិនសាកសមនឹងគ្នា ប៉ុន្តែមានតែយើងពីរនាក់ប៉ុណ្ណោះ ដែលដឹងថា យើងសាកសមនឹងគ្នាប៉ុណ្ណា។ ខ្ញុំសារភាពថា មួយរយៈក្រោយមកនេះ ខ្ញុំពិតជាអារម្មណ៍ថាធ្លាក់ទឹកចិត្ត ហើយមានអារម្មណ៍ថា អ្វីៗគ្រប់យ៉ាងមិនដូចធម្មតា។ ជាមួយនឹងបញ្ហារបស់ពួកយើងទាំងពីរ វាហាក់ដូចជាលឿនពេក រហូតដល់ យើងតានតឹង ហើយមិនមានពេលវេលាសម្រាប់គ្នាទៅវិញទៅមក។ សូមអភ័យទោសផង ដែលមិនបានធ្វើខ្លួនគួរឱ្យស្រលាញ់ តើយើងអាចបន្តកាន់ដៃគ្នាបានទេ? ខ្ញុំនឹងធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ @ melonp.official»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើន បាននាំគ្នាលើកកម្លាំងចិត្តដល់ Nick និងសង្ឃឹមថាទំនាក់ទំនងលោក និង Tangmo អាចត្រឡប់ទៅដូចដើមផងដែរ៕ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ?

អត្ថបទដោយ៖ស៊ីវលី