ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងស្រីល្បីឈ្មោះ ប៊ីរីយ៉ា ដែលតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ពិសេសកូនស្រីសំណព្វចិត្តរបស់នាងនេះតែម្ដង មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ហើយក៏មានដុងខាងវិស័យសិល្បៈគួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ។
ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ កូនស្រីរបស់នាង បានទទួលថតស្ពតពាណិជ្ជកម្មលើកដំបូង ដោយបានដើរតួជាសិស្សសាលាថែមទៀតផង ហើយថ្វីត្បិតតែវាជាលើកដំបូង តែការសម្ដែងរបស់ក្មេងស្រីដ៏តូចច្រឡឹងមួយនេះ ពិតជាធ្វើបានល្អខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសរសើរតារាស្រីរូបនេះ មិនត្រឹមតែមានកូនមានរូបសម្រស់ស្រស់ស្អាតនោះទេ ហើយពេលនេះថែមទាំងចូលប្រឡូកក្នុងវិស័យសិល្បៈដើរតាមគន្លងនាងថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី