ជឿជាក់ថា ហ្វេនៗ ជាច្រើនបានស្គាល់នូវកម្លោះសង្ហារ Kang Daniel អតីតសមាជិកក្រុមចម្រៀងល្បី Wanna One រួចមកហើយ ព្រោះថាលោកមានឈ្មោះល្បីល្បាញមិនធម្មតាក្នុងវិស័យចម្រៀង Kpop ដែលមានទាំងទេពកោសល្យ និងរូបសម្រស់ស្អាតសង្ហារទៀតផង។
កាលពីថ្មីៗ នេះ ប្រជាជននៅឯប្រទេសកូរ៉េ នាំគ្នាបោះឆ្នោតជ្រើសរើសតារាប្រុសដែលមានសមត្ថភាពពូកែទាំងក្នុងវិថីសិល្បៈ និងមុខជំនួញ។ ក្នុងនោះផងដែរ តារាប្រុសវ័យក្មេង Kang Daniel ត្រូវបានគេបោះឆ្នោតឲ្យដល់ទៅ ១ ៨១៦ សំលេង ដែលធ្វើឲ្យលោកជាប់លេខ ១ និងត្រូវបានគេចាត់ទុកជាតារាប្រុសវ័យក្មេងដែលជោគជ័យទាំងក្នុងសិល្បះ និងមុខជំនួញ។
គួររំលឹកផងដែរថា ក្រោយពីទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយក្រុមចម្រៀងរបស់ខ្លួន Wanna One តារាប្រុសរូបសង្ហារនេះ បានបើកក្រុមហ៊ុនផ្ទាល់ខ្លួនដល់ទៅពីរ KONNECT ENTERTAINMENT និង KD Corporation ដែលធ្វើឲ្យលោកក្លាយជា CEO ដ៏វ័យក្មេងម្នាក់ ត្រឹមវ័យ ២៤ ឆ្នាំ៕
ប្រភព៖ allkpop
អត្ថបទដោយ៖ ស្រីពេជ្រ