ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីប៉ុន្មានថ្ងៃមុននេះជាថ្ងៃកំណើតរបស់តារាសម្ដែងថៃស្រីល្បីឈ្មោះ Yaya ហើយក្នុងនោះ Nadech ក៏បានបង្ហោះរូបភាពនិងសារជូនពរយ៉ាងមានអត្ថន័យទៅនាងថែមទៀតផង។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ Yaya បានបង្ហោះរូបភាព Nadech ជូនកាដូជាបាច់ផ្កាកូលាបមួយថូធំយ៉ាងស្រស់ស្អាតទៅនាង ធ្វើឲ្យនាងរំភើបចិត្ត និងបញ្ចេញស្នាមញញ្ឹមបិទមាត់មិនជិតទៀតផង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗគ្រប់គ្នាបានបង្ហាញអារម្មណ៍រំភើបចិត្តជំនួស Yaya ព្រោះឃើញបាច់ផ្កា ដែល Nadech ជូនដល់នាងពិតជាស្រស់ស្អាតខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី