អីយ៉ា! Patricia មិនខ្វល់ពី Covid-19 រត់ទៅបង្អួតសម្រស់នៅឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត!(មានរូបភាព)

ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងស្រី Patricia កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍មិនថាតាមរយៈការបង្ហាញខ្លួនក្នុងរឿងភាគនោះទេ សូម្បីតែរូបសម្រស់ក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ ជាមួយនិងរូបសម្រស់ក្នុងដំណើរកំសាន្តនៅឆ្នេរសមុទ្ររបស់នាង មើលទៅពិតជាស្រស់ស្អាតនិងសុិចសុី​ជាមួយឈុតរ៉ូបបញ្ចេញសាច់ខ្នងដ៏សរខ្ចី ពិតជាទាក់ទាញខ្លាំងណាស់។

ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈដំណើរកំសាន្តមួយនេះ ហ្វេនៗមួយចំនួនបាននាំគ្នាបញ្ចេញមតិព្រួយបារម្ភ ខណៈ Covid-19 កំពុងផ្ទុកឡើងមិនគួរណា Patricia ចេញដើរកំសាន្តបែបនេះនោះទេ មើលទៅនាងហាក់បីដូចជាមិនភ័យព្រួយសោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី