ទីបំផុត Tangmo ចេញមុខនិយាយហើយ ក្រោយពេល Nick ប្រកាសសុំត្រូវគ្នាវិញ!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីរឿងរា៉វស្នេហារវាងតារាសម្ដែងថៃល្បីឈ្មោះលោក Nick និង Tangmo ដែលមួយរយៈចុងក្រោយនេះអ្នកទាំងពីរជួបវិបត្តិខ្លាំងណាស់​ តែយ៉ាងណាមិញ Nick ក៏បានចេញសារសុំទោស និងសុំត្រូវគ្នាជាមួយ Tangmo វិញទៀតផង។

តែយ៉ាងណាមិញក្រោយពេល Nick បញ្ចេញសារបែបនេះហើយ ស្រាប់តែថ្មីៗនេះ Tangmo ក៏បានបញ្ចេញសារបញ្ជាក់ឲ្យហ្វេនៗដឹងទៅវិញថា៖

After Footer (Active) - damrei Mr1 Zone2

«ភាគច្រើន គឺជារឿងតូចតាច ប៉ុន្តែ រឿងចុងក្រោយ ដែលយើងបាននិយាយគ្នា គឺយើងបានសួរគ្នាដោយផ្ទាល់ថា តើយើងគួរទៅបន្ត ឬអត់ ព្រោះ ការពិតទៅ ខ្ញុំខ្លួនឯង គឺជាមនុស្សម្នាក់ដែលមិនធ្លាប់ទទួលបានឱកាសពីមុននោះទេ ហើយក៏ដឹងដែរថា ការដែលធ្វើបែបនេះ វាឈឺចាប់ខ្លាំងណាស់ ដូច្នេះហើយ ប្រសិនបើយើងដឹងថា យើងគឺជា ពិភពលោកទាំងមូល របស់នរណាម្នាក់ យើងមិនត្រូវដក គាត់ចេញនោះទេ យើងត្រូវតែដើរទៅមុខ ជាមួយគ្នា»។

មិនត្រឹមតែប៉ុនណោះ Tongmo បានបន្ថែមទៀតផង «បញ្ហាអាយុ ក៏សំខាន់ដែរ ប៉ុន្តែអ្វីគ្រប់យ៉ាង អាចត្រូវបានកែតម្រូវ អាចកែ រហូតដល់ចប់ស្នេហា តែពេលនេះ យើងនៅតែស្រលាញ់គ្នាដដែល»។

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជាមានអារម្មណ៍សប្បាយរីករាយ ព្រោះឃើញគូស្នេហ៍មួយគូនេះត្រឡប់ ទៅភាពផ្អែមល្ហែមដូចកាលពីមុនវិញ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី