ល្អណាស់! ពេលនេះ ឆាយ វីរៈយុទ្ធ បានឧបត្ថម្ភអង្ករជាច្រើនដល់សិល្បៈករ និងអ្នកខ្វះខាត់ ខណៈCovid-19 កំពុងរាតត្បាត!
ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលជម្ងឺ Covid-19 រាតត្បាតកាន់តែច្រើនឡើងៗមក សិល្បៈករសិល្បៈការិនីខ្មែរយើងជាច្រើន បាននាំគ្នាឧបត្ថម្ភលុយដើម្បីជួយទប់ស្កាត់ ការរីករាលដាលនៃជម្ងឺមួយនេះ ធ្វើឲ្យមហាជនជាច្រើនកោតសរសើរខ្លាំងណាស់។
ជាក់ស្ដែងពេលនេះមិនត្រឹមតែថវិការនោះទេ លោក ឆាយ វីរៈយុទ្ធ និងគ្រួសារ បានឧបត្ថម្ភអង្ករ៦តោន ក្នុងរយៈពេល៣ខែ ក្នុងនោះសិល្បករដែលខ្វះខាត៣តោន និងប្រជាជនខ្វះខាត ៣តោន ដែលនេះគឺជាចំណែកមួយដ៏ល្អ សម្រាប់ជួយដ៏ប្រជាជនខ្វះខាត់ ខណៈជំងឺ Covid-19 កំពុងតែរាតត្បាតនៅកម្ពុជា។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាកោតសរសើរទឹកចិត្តលោក ឆាយ វីរៈយុទ្ធ និងក្រុមគ្រួសារ ដែលចេះជួយបងប្អូនប្រជាជនខ្មែរយើងក្នុងគ្រាមានអាសន្នបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី