រំភើបណាស់! ពេជ្រ សូលីកា និងគូដណ្ដឹង និយាយអំពីអារម្មណ៍ពិតខណៈជិតជួបមុខកូនរបស់ខ្លួន!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងស្រី ពេជ្រ សូលីកា កំពុងតែពរពោះកូនក្នុងផ្ទៃ ដែលនិងត្រៀមខ្លួនសម្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ក្នុងនោះផងដែរ ខណៈកូនជិតសម្រាល ថ្មីៗនេះ ពេជ្រ សូលីកា និងគូដណ្ដឹង បានបង្ហោះវីដេអូមួយរបស់អ្នកទាំងពីរ ដែលនិយាយអំពីអារម្មណ៍ពិតរបស់ខ្លួន ខណៈគូដណ្ដឹងនាងបាននិយាយថា លោកពិតជារំភើបចិត្តខ្លាំងណាស់ ដែលអាយុទើបតែប៉ុណ្ណឹងក្លាយជាប៉ារបស់គេ ហើយ ពេជ្រ សូលីកា ក៏បង្ហើបតែថា ឲ្យតែឃើញរបស់របរក្មេងនាងពិតជាចង់ឃើញមុខកូនរបស់ខ្លួនខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាមានអារម្មណ៍រំភើប និងយល់នេះជាអារម្មណ៍ឪពុកម្ដាយគ្រប់រូបដែលមានកូនលើកដំបូង ពិតជាចង់ឃើញមុខកូនរបស់ខ្លួនខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី