កាលពីថ្មីៗ នេះ សារពត៌មានមួយបានបង្ហើបប្រាប់ថា តារាសម្ដែងប្រុសឈ្មោះល្បី Song Joongki បានចំណាយលុយជាង ២.៨៨ លានដុល្លារ ដើម្បីទិញ ខុនដូ នៅកោះហាវៃ ដើម្បីទុកទៅដេកលំហែលេង និងមើលទេសភាពនៅមាត់សមុទ្រនាពេលទំនេរ។ នេះបើយោងតាមប្រភពពត៌មាន Allkpop។
ខុនដូ ដែលតារាសម្ដែងប្រុសរូបនេះបានទិញ មានកម្ពស់ដល់ទៅ ៤០ជាន់ ហើយស្ថិតនៅក្នុងទីក្រុង Honolulu កោះ ហាវៃ និងមានទីតាំងនៅក្បែរឆ្នេរដ៏ល្បី Ala Moana Beach Park ដែលជាតំបន់បណ្ដុំដោយអាគារថ្លៃៗ និងប្រណីតបំផុត។ ចំណែកខុនដូដែល Joong Ki ទិញនេះវិញមានកម្ពស់ដល់ទៅ ៤០ជាន់ ដែលអាចគយគន់ទេសភាពពីលើអាគារបានយ៉ាងស្រួលតែម្ដង។
គួរបញ្ជាក់ផងដែរថា Song Joongki បានទិញខុនដូមួយនេះ តាំងតែពីខែ ធ្នូ ឆ្នាំ ២០១៩ មកម្ល៉េះ សម្រាប់ទុកជាកន្លែងសម្រាកលំហែកាយពេលវិស្សមកាល៕
អត្ថបទដោយ៖ ស្រីពេជ្រ