ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថាពេលនេះតារាថៃ Matthew និង Lydia កំពុងតែមានផ្ទុកជម្ងឺឆ្លង Covid -19 ហើយក៏កំពុងតែសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យផងដែរ។
យ៉ាងមិញអស់រយៈពេលជាច្រើនថ្ងៃហើយ ដែលប្ដីប្រពន្ធមួយគូនេះឆ្លងវីរុសនេះ តែយ៉ាងណាមិញថ្មីៗនេះ អ្នកទាំងពីរក៏ធ្វើឲ្យហ្វេនៗជាច្រើនមានអារម្មណ៍ធូរស្រាលបន្ដិច នៅពេលអ្នកទាំងពីរបានរៀបរាប់ពីស្ថានភាពជម្ងឺរបស់ខ្លួនថា៖
«ជំរាបសួរ សូមបង្ហាញពីព័ត៌មាន នៃរោគសញ្ញាចុងក្រោយ នៃ Covid -19 របស់ពួកយើង។ រាងកាយរបស់ពួកយើងទាំងពីរ មានអារម្មណ៍ថាល្អ ពិតជាមានភាពធម្មតា តែមានផលប៉ះពាល់ខ្លះពីថ្នាំ (ថ្ងៃនេះ គឺញ៉ាំនៅក្នុងថ្ងៃចុងក្រោយ ហើយ គ្រប់ ១០ ថ្ងៃ តែម្ដង ) បន្តរង់ចាំពិនិត្យមើល កាំរស្មីអ៊ិច ទៅលើសួតម្តងទៀតឱ្យប្រាកដសិន សំខាន់ជាងនេះទៀត រង់ចាំលទ្ធផលនៃតេស្ត Covid-19 ម្ដងទៀត។ កាលពីថ្ងៃមុន ធ្វើតេស្តហើយ តែលទ្ធផលដែលទទួលបាន នៅតែមានភាពវិជ្ជមាន មានន័យថា ការឆ្លងនៅតែត្រូវបានរកឃើញ នៅក្នុងខ្លួនរបស់យើង។ ប៉ុន្តែមិនអាចប្រាប់បានទេថា តើការបង្ករោគ គឺសកម្ម ឬមិនសកម្ម ប៉ុន្តែមិនអីទេ យើងរស់នៅជាមួយគ្នាបាន មិនឯកោនោះទេ គ្រាន់តែនឹកដល់កូនទាំង ២ នាក់ ហើយការលើកទឹកចិត្តពីមិត្តភក្តិបងប្អូនប្រុសស្រី នៅទូទាំងប្រទេស បានផ្តល់ឱ្យយើងនូវ ថាមពលពិតប្រាកដរាល់ថ្ងៃ។ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ពួកគេស្រឡាញ់ការងាររបស់ពួកគេណាស់ ហើយបានលះបង់យ៉ាងច្រើន។ ដើម្បីថែរក្សាសុខភាពរបស់ ប្រជាជនទាំងអស់ សូមស្នាក់នៅផ្ទះ នៅក្នុងរយៈពេលនេះសិន ជាពិសេសក្មេងៗ ដែលងាយនឹងធុញទ្រាន់ កុំប្រញាប់ចង់ជួបមិត្តភក្តិ វាអាចប៉ះពាល់ដល់គ្រួសារ។ តស៊ូណា អ្នកគ្រប់គ្នា យើងនឹងឆ្លងកាត់វាជាមួយគ្នា»៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី