មកត្រឹមថ្ងៃនេះ តារាថៃណាខ្លះដែលបានឆ្លង កូរ៉ូណា Covid19?

តារាថៃដំបូងបំផុតដែលបានប្រកាសថាខ្លួនបានឆ្លងវីរុសប្រទេសថ្មី Covid19 ដ៏កាចសាហាវនេះ គឺ លោក Matthew។ កាលពីថ្ងៃទី ១៣ មីនា ឆ្នាំ២០២០ Matthew ស្រាប់តែបានចេញវីដេអូ ប្រកាសថាខ្លួនបានឆ្លងវីរុស Covid-19 ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បន្ទាប់ពីលោកបានឆ្លងវីរុសនេះ ភរិយាលោក និងមិត្តភក្តិក្នុងរង្វង់សិល្បៈផ្សេងៗក៏បានទៅធ្វើការពិនិត្យរកវីរុសនេះផងដែរ។ លទ្ធផលមកត្រឹមថ្ងៃនេះ គឺមានតារាតែ៣ដួង តែប៉ុណ្ណោះ ដែលបានឆ្លង។

១. តារាសម្តែង លោក Matthew 

២. តារាសម្តែង នាង Lydia (ប្រពន្ធ Matthew)

៣. តារាចម្រៀង នាង Pearwah (ម្ចាស់បទ My Ambulance)