គួរឲ្យសរសើរណាស់! ទើបទទួលជ័យលាភី The Mask Singer ពេលនេះ ចំរើន សុភ័ក្រ ធ្វើរឿងប្រពៃមួយ!(មានរូបភាព)

ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលពេលនេះតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា ចំរើន សុភក្រ័ បានទទួលជ័យលាភី ក្លាយជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រឡងចម្រៀងរបាំងមុខ The Mask Singer ហើយ។

ក្នុងនោះផងដែរ ក្រោយពេលក្លាយជាម្ចាស់ពានរង្វាន់ និងទទួលបានទឹកប្រាក់ចំនួន ១០០ លានរៀលមក តារាស្រីរូបនេះយក ១០០០ដុល្លារចូលរួមបរិច្ចាទក្នុងមូលិធិការពារជំងឺ Covid-19 ដែលកំពុងរាតត្បាតក្នុងប្រទេសកម្ពុជាយើង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាសរសើរពីទឹកចិត្តតារាស្រីរូបនេះ ហើយក៏សរសើរពីសមត្ថភាពនាងយ៉ាងខ្លាំង ដែលអាចក្លាយជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រឡងចម្រៀងដ៏ល្បី The Mask Singer ក្នុងប្រទេសកម្ពុជាយើង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី