ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីទំនាក់ទំនងរវាងតារាសម្ដែងថៃស្រីល្បីឈ្មោះ Pancake និងគូស្នេហ៍ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនផ្ទុះការច្រណែនខ្លាំងណាស់។
ក្នុងនោះផងដែរ ស្រាប់តែកាលពីពេលថ្មីៗនេះ Pancake បានធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលដែលនាងបានបង្ហាញពីជំនាញកាត់សក់ឲ្យគូស្នេហ៍របស់ខ្លួនដោយផ្ទាល់ដៃ មើលទៅពិតជាស្ទាត់ជំនាញមិនចាញ់ជាងអាជីពប៉ុន្មាននោះទេ។
មិនត្រឹមតែប៉ុនណោះ Pancake ថែមទាំងបង្ហោះរូបភាព និងអមដោយសារមួយឃ្លារទៀតថា «នៅពេលដែលហាងកាត់សក់ត្រូវបានបិទ Pan មានអាជីពថ្មីហើយ»។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាពិតជាសរសើរតារាស្រីរូបនេះ ដែលយកចិត្តទុកដាក់ចំពោះគូស្នេហ៍យ៉ាងពិសេសបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី