យោងតាមប្រភពត៌មានរបស់ ហុងកុង OH បានប្រាប់ឲ្យដឹងថា កាលពីថ្មីៗ នេះ នៅហុងកុង មានបុរសជនជាតិឥណ្ឌាម្នាក់ត្រូវបានធ្វើតេស្ដរកឃើញថាមានជម្ងឺ Covid-19។ អ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះ បុរសដែលធ្វើតេស្ដវិជ្ជមានរូបនេះ បានស្នាក់នៅអគារខុនដូតែមួយនឹងតារាសម្ដែងប្រុស Hawick Lua ដែលត្រូវជាអតីតស្វាមីរបស់តារាសម្ដែងស្រី YangMi។ មែនទែនទៅ មិនមែនតែអតីតស្វាមីរបស់ YangMi ឡើយ សូម្បីតែកូនស្រី និងគ្រួសារទាំងមូលរបស់លោក Hawick Lua ក៏ស្នាក់នៅទីនោះទាំងអស់ដែរ។
ក្រោយពីបានទទួលនូវដំណឹងនេះភ្លាម មានហ្វេនៗ ជាច្រើន ជាពិសេស ហ្វេនៗ របស់ តារាស្រីលំដាប់ A របស់ប្រទេសចិន YangMi តែម្ដង សម្ដែងនូវការព្រួយបារម្ភជាខ្លាំង និងបានបញ្ចេញមតិក្នុងបណ្ដាញសង្គមថា តារាសម្ដែងស្រីរូបនេះ គួរតែទទួលកូនស្រីមកថែរក្សាបណ្ដោះអាសន្ន ឬស្វែងរកកន្លែងណាដែលមានសុវត្ថិភាព ដើម្បីធានាថាកូនស្រីរបស់នាងមិនឆ្លងជម្ងឺដ៏កាចសហាវមួយនេះ៕
អត្ថបទដោយ៖ ស្រីពេជ្រ